Saturday, January 14, 2012

ABOUT NARIN

មេង​គេច​​សាលា​កែ​ខ្លួន​ជា​អគ្គនាយក Trackback

ជា​អគ្គនាយក​ក្រុមហ៊ុន ​ដែល​​កាល​​ពី​នៅ​​ក្មេង​ធ្លាប់​ជា​ក្មេង​​គេច​សាលា​ មិន​ចូល​រៀន​ ហើយ​ថែម​ទាំង​ដើរលេង​ផឹក​ស៊ី​សប្បាយ​ រហូតដល់​ប្រឡង​ធ្លាក់​ ត្រូវ​ឪពុកម្ដាយ​បញ្ជូន​មក​រៀន​នៅ​ភ្នំពេញ ​អាច​កែប្រែ​ជីវិត​មកជា​មនុស្ស​ម្នាក់​ដែល​ស្គាល់​ពី​តម្លៃ​នៃ​ការ​សិក្សា​ រហូត​ឈាន​ដល់​​ទទួល​បាន​​​ជោគជ័យ​ក្នុង​ជំនួញ​គួរ​ជា​ទី​កោត​សរសើរ ដែល​បច្ចុប្បន្ន​​ជា​អគ្គនាយក​ក្រុមហ៊ុន​ ម៉ាស៊ីន​ត្រជាក់​ HNT​​។



លោក​ កឺក ណា​រិន​ កើត​ថ្ងៃ​ទី​០២ ខែ​កក្កដា​ ឆ្នាំ​១៩៨២ នៅ​ភូមិ​រកា​កោង ឃុំរកា​កោង ស្រុក​មុខ​កំពូល ខេត្ត​​កណ្ដាល​ មាន​បង​ប្អូន​៧​នាក់។​ លោក​ជា​កូន​ទី​៤​ ក្នុង​ត្រកូល​ជាប់​ខ្សែស្រឡាយ​ចិន​មាន​ជីវភាព​មធ្យម​ ម្ដាយ​ឈ្មោះ​ ប៉ាង គឹម​សេង ឪពុក​ឈ្មោះ​ ទាវ កឺក មាន​មុខរបរ​មេ​ជាង​សិប្បកម្ម​ដែក​ប៉ោត​។

ក្មេង​​មិន​ចង់​រៀន​សូត្រ
ឆ្នាំ​១៩៨៦ ​កុមារ​ កឺក ណារិន បាន​ចូល​រៀន​បឋម​សិក្សា​រកា​កោង។​ កាល​ណោះ​ គ្រួសារ​លោក​មាន​ជីវភាព​មធ្យម។ ​ឪពុក​លោក ​ជា​ជាង​ប៉ោត និង​ជា​អ្នក​លក់​ផ្ទាល់​តែ​ម្ដង។ ដូច្នេះ​មិន​មាន​ទេ​ការ លំបាក​សម្រាប់​​លោក​​ ហើយ​ថែម​ទាំង​ពួក​គាត់​ មិន​សូវ​បាន​តាមដាន​ការ​សិក្សា​របស់​លោក​ផង។ ​កាល​នោះ​លោក​​​មិន​បាន​ចូល​រៀន​ទៀង​ទាត់​ទេ​ ​ព្រោះ​លោក​បាន​វក់​នឹង​បាល់​ទាត់​ ​និង​​ដើរ​លេង​មិន​ចូល​រៀន​ជា​មួយ​មិត្តភ័ក្តិ​​ ជា​ពិសេស​​មាន​មិត្តភ័ក្ដិ​ជា​ក្រុម​អ្នក​ដើរ​លេង​​ទៀត។

ម៉ោង​សិក្សា​មិន​ចួល​សាលា គិត​តែ​ដើរ​លេង
ឆ្នាំ​​១៩៩២​ លោក​បាន​ចូល​រៀន​នៅ​វិទ្យាល័យ​មង្គលបុរី​ ប៉ុន្តែ​ចរិត​ជា​ក្មេង​ជំទង់​ធ្លាប់​ដើរ​លេង​មិន​ចូលរៀន​នៅ​​តែ​បន្ត​ និង​រឹត​តែ​ខ្លាំង​លើស​ដើម។ ក្នុង​ពេល​ទំនេរ​ លោក​ជួយ​ធ្វើការ​ផ្ទះ តែ​ម៉ោង​រៀន​​លោក​មិន​បាន​ចូល​រៀន​ឡើយ គឺ​មាន​តែ​លេង​បាល់ទាត់ ​និង​ការ​ដើរ​លេង​ នៅ​ក្រៅ​របង​សាលា​​ប៉ុណ្ណោះ តែ​មិន​ដល់​ថ្នាក់​ដើរ​វ៉ៃ​គេ​នោះ​ទេ។​ បើ​ម៉ោង​រៀន​មិន​ចូល​សាលា​ផង តើ​បាន​ចំណេះ​ពី​ណា​មក ចំណាត់​ថ្នាក់​​ដែល​លោក​ទទួល​បាន មិន​ល្អ​ម្ដង​ណា​ឡើយ​ តែ​ជា​ភ័ព្វ​សំណាង​លោក​ក៏​​ប្រលង​ចេះ​តែ​ជាប់​បាន​ឡើង​ថ្នាក់​ជាមួយ​មិត្ត​រួម​ថ្នាក់។​ កាលណោះ ​ផ្ទះ​របស់​លោក​មាន​បង​ប្អូន​ច្រើន​ ដូច្នេះ​លោក​ជិះ​កង់​ទៅ​រៀន ដែល​​មើល​ទៅ​រាង​​ឡូយ​ជាង​គេ​បន្តិច។​ ​ អនុស្សាវរីយ​ ដែល​លោក​បាន​ចងចាំ​គឺ​ ពេល​មាន​ភ្លៀង​ធ្លាក់ ​ត្រូវ​នឹង​កង់​ដែល​លោក​យក​មក​ជិះ​នោះ​ចាស់​ស្រាប់ បាន​រអិល​ធ្លាក់​ចូល​ប្រឡាយ​ភក់​​ ​ប្រឡាក់​ពេញ​ខ្លួន​។

ទម្លាប់​ដើរ​លេង​រហូត​ដល់​ខូច​អនាគត បោះ​បង់​ការ​សិក្សា
រហូត​ដល់​ចូល​រៀន​ថ្នាក់​ទី​១១ ទម្លាប់​ជា​ក្មេង​អាក្រក់​មិន​អាច​កែ ​ ​ជា​ក្រុម​ក្មេង​មិន​គិត​រៀន​សូត្រ គិត​តែ​ពី​​ដើរ​លេង​សប្បាយ​ លេង​ល្បែង​ស៊ី​សង ​ពេល​ខ្លះ​ដើរ​លេង​​ដាច់​យប់​មិន​ចូល​ផ្ទះ ផឹក​ស៊ី​ជា​ហ្វូង​ ជា​ក្រុម​ទំនើង​​ចាស់​ប្រដៅ​មិន​ស្ដាប់។ ជា​វ័យ​ក្មេង​ឈាម​រាវ ចង់​សាក​ចង់​ដឹង​អ្វី​ៗ​គ្រប់​យ៉ាង នៅ​ពេល​នោះ​ លោក​បាន​សម្រេច​ចិត្ត​មក​ជាមួយ​មិត្តភ័ក្ដិ​ មក​ដើរ​លេង​នៅ​ភ្នំពេញ​មិន​ផ្ដល់​ដំណឹង​ដល់​អ្នក​ផ្ទះ​ ដោយ​បាន​ចូល​បា​រាំ​កម្សាន្ត​ ឈ្លក់​វង្វេង​ភ្លើតភ្លើន​និង​ភ្លើង​ពណ៌​ រហូត​អស់​លុយ​ពី​ខ្លួន​ ទើប​វិល​ត្រលប់​ទៅ​ស្រុក​កំណើត​។ ជា​ទូទៅ​ មនុស្ស​ចាស់​តែងតែ​ប្រដៅ​កូន​ចៅ​ថា យុវជន​កាលណា​ធ្លាប់​ស្គាល់​រស់​ជាតិ​សប្បាយ​ ហើយ​មិន​អាច​ប្រមូល​អារម្មណ៍​រៀន​បន្ត​បាន​ឡើយ។​ នៅ​ពេល​ប្រឡង​ឡើង​ថ្នាក់​ទី​១១​ មិត្ត​រួម​ថ្នាក់​គេ​ឡើង​ថ្នាក់​ទាំង​អស់​​ តែ​លោក​បែរ​ជា​ប្រឡង​ធ្លាក់។​ ជាមួយ​គ្នា​នោះ​លោក​ក៏​បាន​សម្រេច​ចិត្ត​ឈប់​រៀន​ដោយ​ឥត​ស្ដាយ​ស្រណោះ​បន្តិច​សោះ​ឡើយ​។


ខ្លាច​កូន​គ្មាន​អនាគត​ ឪពុក​ម្ដាយ​បញ្ជូន​មក​​រៀន​បន្ត​នៅ​ភ្នំពេញ

ខ្លាច​កូន ប្អូន​គ្មាន​អនាគត​ ឪពុកម្ដាយ និង​បង​ៗ​របស់​លោក​បាន​នាំ​គ្នា​ជំរុញ​ឲ្យ​លោក​មក​រៀន​បន្ត​នៅ​ភ្នំពេញ​។ លោក​ក៏​សម្រេច​ចិ ត្ត​មក​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​ក្នុង​ចិត្ត​របស់​លោក​មាន​បំណង​ផ្សេង​ទៅ​វិញ គឺ​មក​ទីក្រុង​ភ្នំពេញ​ ដើម្បី​ហាត់​វ៉ៃ​គ្នា​​(តៃក្វាន់ដូ) សម្រាប់​ការពារ​ខ្លួន​ ព្រោះ​ធ្លាប់​ជា​ក្មេង​ដើរ​លេង​ច្រើន។ ដូច​បំណង​ដែល​បាន​ប៉ង​ប្រាថ្នា​ លោក​បាន​ហាត់​តៃក្វាន់ដូ​មែន​ តែ​អ្វី​ហាក់​ដូចជា​មិន​ដូច​ការ​គិត​របស់​លោក​កាល​នៅ​ស្រុក​កំណើត​ ដោយ​សារ​តែ​មិន​មាន​ការ​ចាំបាច់​អ្វី​ត្រូវ​ហាត់​​វ៉ៃ​គ្នា​ឡើយ​។


មក​ដល់​ភ្នំពេញ​អ្វី​ៗ​បាន​ប្រែប្រួល
ឆ្នាំ​១៩៩៩ ដល់​ដី​ភ្នំពេញ​អ្វី​ៗ​ហាក់​ប្រសើរ​ឡើង​វិញ​ រស់នៅ​ផ្ទះ​ឪពុក​មា​ដែល​មាន​កូន​សុទ្ធ​តែ​ជា​អ្នក​រៀន​សូត្រ​ដែល​ជា​គំរូ​ល្អ។ ម្យ៉ាងទៀត​ឃ្លាត​ឆ្ងាយ​ពី​មិត្តភ័ក្ដិ​អាក្រក់​​រស់​នៅ​ស្រុក​កំណើត​ ដូច្នេះ​លោក​បាន​ចាប់​ផ្ដើម​​រៀន​ភាសា​អង់គ្លេស​ឡើង​វិញ ​គឺ​រៀន​នៅ​ម្ដុំ​សាលា​បាក់​ទូក។​ ត្រឹម​នេះ ​​ហាក់​ដូចជា​ភាព​ជា​អ្នក​ចេះ​ដឹង ​ចាប់​ផ្ដើម​ប្រាកដ​ខ្លួន​ម្ដង​ទៀត។ នៅ​ជិត​បងប្អូន​ជា​អ្នក​ខិតខំ​រៀន​សូត្រ​ ទើប​ដឹង​ថា​ រៀន​សូត្រ​មាន​តម្លៃ​កម្រិត​ណា។ នៅ​ពេល​នោះ​លោក​នៅ​បន្ត​ហាត់​តៃខ្វាន់ដូ ​ប្រឹង​ប្រែង​រៀន​​ភាសាបរទេស​ និង​ចាប់​ជំនាញ​បន្ថែម​ជាជាង​ម៉ាស៊ីន​ត្រជាក់។
អនុស្សាវរីយ​ដែល​លោក​ចងចាំ គឺ​ក្នុង​អំឡុង​ពេល​នោះ ​រៀងរាល់​ព្រឹក​លោក​ត្រូវ​ក្រោក​ពី​គេងនៅ​​ម៉ោង​​៥​ ទៅ​ហាត់​តៃក្វាន់ដូ​នៅ​ស្តាត​អូឡាំពិក​ ម៉ោង​៦​ ជិះកង់​ទៅ​រៀន​ភាសា​អង់គ្លេស​នៅ​បាក់ទូក ម៉ោង​៧​ ជិះ​ទៅ​រៀន​ជំនាញ​ជួសជុល​ម៉ាស៊ីន​ត្រជាក់​នៅ​ខណ្ឌ​ឫស្សីកែវ​ ដោយ​ចិត្ត​ចង់​ចេះ​បំផុត​។

រៀន​បណ្ដើរ​អនុវត្ត​បណ្ដើរ

ដោយ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​ឪពុក​ម្ដាយ​​ និង​មាន​ការណែនាំ​ពី​មិត្ត​រួ​ម​ថ្នាក់របស់​​លោក​ នៅ​កន្លែង​​ជាង​ម៉ាស៊ីន​ត្រជាក់​ បាន​​ធ្វើ​ឲ្យ​លោក​ដឹង​ថា រៀន​ជំនាញ​​បច្ចេកទេស​រយៈ​៣​ឆ្នាំ​ និង​ទទួល​បាន​សញ្ញាប័ត្រ មាន​តម្លៃ​ស្នើ​សញ្ញាប័ត្រ​បាក់​ឌុប។ លោក​បាន​រំលឹក​ថា កាលណោះ ​មិត្ត​រួម​ថ្នាក់​អ្នក​រៀន​សូត្រ​ម៉ាស៊ីន​ត្រជាក់​គេ​ស្គាល់​ក្រុមហ៊ុន​ដែល​ត្រូវ​ការ​អ្នក​ស្ម័គ្រចិត្ត​ លោក​ក៏​តាម​សុំ​គេ​ទៅ​ជាមួយ​រាល់​ថ្ងៃ​ទើប​គេ​ព្រម។ ​លោក​បាន​ធ្វើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​ក្នុង​ក្រុមហ៊ុន​លក់​ម៉ាស៊ីន​ត្រជាក់​​មួយ អស់រយៈពេល៦ខែ ​ក្នុង​ពេល​​វ៉ាកង ពី​ការ​សិក្សា​ ក្នុង​គោលបំណង​ដើម្បី​បញ្ចេញ​នូវ​ចំណេះ​ធ្វើ​ចេញ​ពី​ការ​រៀន​សូត្រ​ ដែល​បាន​នាំ​ឲ្យ​លោក​ទទួល​បាន​​​បទពិសោធន៍។ តាម​ការ​អះអាង​ពី​លោក កាល​នៅ​រៀន​ជាង​ម៉ាស៊ីន​ត្រជាក់​នោះ លោក​ទទួល​ចំណាត់​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ។

រៀន​ចប់​ជាង​ម៉ាស៊ីន​ត្រជាក់ បែរ​ជា​ធ្វើការ​ក្នុង​ក្រុមហ៊ុន​អចលន​ទ្រព្យ និង​រៀន​បន្ត​ផ្នែក​ព័ត៌មាន​វិទ្យា
នៅ​ឆ្នាំ​២០០២​ រៀន​ចប់​បាន​ទទួល​សញ្ញាប័ត្រ​​​​សិក្សា​ឯកទេស​ជំនាញ​ម៉ាស៊ីន​ត្រជាក់ តែ​លោក​មិន​បាន​ចូល​ធ្វើ​ជាជាង​ម៉ាស៊ីន​ត្រជាក់​ទេ ដោយ​សា​តែ​ ធ្លាប់​ធ្វើ​ជា​អ្នក​ស័្មគ្រចិត្ត ទើប​លោក​ដឹង​ថា​ ការងារ​ជាជាង​ម៉ាស៊ីន​ត្រជាក់​មិន​ស្អាត​បាត​ ហើយ​ប្រើប្រាស់​កម្លាំង​ទៀត​ផង​ ​ដោយ​សារ​​សញ្ញាប័ត្រ​​ដែល​លោក​ទទួល​បាន​មាន​តម្លៃ​បាក់​ឌុប​ លោក​ក៏​បាន​ចូល​រៀន បន្ត​យក​បរិញ្ញាបត្រ ផ្នែក​ព័ត៌មានវិទ្យា​ នៅ​សាកលវិទ្យាល័យ​ន័រតុន​ នៅ​ពេល​យប់ និង​ពេល​ថ្ងៃ​លោក​ចូល​បម្រើ​ការងារ​ជា​បុគ្គលិក​​​ក្រុមហ៊ុន​អចលន​ទ្រព្យ​មួយ​តាំង​ពី​ឆ្នាំ​២០០១​មក​ម្លេះ​។
លោក​​សម្រេច​ចិត្ត​រៀន​ផ្នែក​ IT ដោយ​សារ​តែ​លោក មាន​បង​ៗ​ជា​អ្នក​មាន​កុំព្យូទ័រ​ប្រើប្រាស់​ ដូច្នេះ​លោក​ក៏​មាន​ចំណាប់​អារម្មណ៍​ដែរ ​ព្រោះ​កាលណោះ​មិន​សូវ​មាន​អ្នក​ចេះ​ប្រើប្រាស់​ទេ​។

ពី​បុគ្គលិក​ក្រុមហ៊ុន​ធម្មតា​ទៅ​ជា​នាយក​គ្រប់គ្រង
ការងារ​ចាប់​ផ្ដើម​ពី​ប្រាក់​ខែ​១០០​ដុល្លារ​ជា​បុគ្គលិក​សាមញ្ញ​ ​នៅ​ក្រុម​ហ៊ុន​អចលទ្រព្យ​ “ប៊ុណ្ណា​រៀលអ៊ីស្តេត”​ ​ក្នុង​អំឡុងឆ្នាំ២០០៣​ដល់២០០៤។ ក្រោយ​មក​ លោក​បាន​ឡើង​តំណែង​ជា​អ្នក​វាយ​តម្លៃ​អចលន​ទ្រព្យ​ ហើយ​ក្រោយ​មក​ទៀត​លោក​បាន​កាន់​តំណែង​ជា​ជំនួយ​ការ​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​។ ឆ្នាំ​២០០៦​ លោក​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ ​ហើយ​បាន​​​​កាន់​តំណែង​ជា​នាយក​គ្រប់គ្រង​នៅ​ក្រុមហ៊ុន​នោះ​តែ​ម្ដង។

តំណែង​ខ្ពស់​ប្រាក់​ខែ​ច្រើន​នៅ​តែ​លា​ឈប់
ឆ្នាំ​២០០៨ ​លោក​បាន​កាន់​តំណែង​ជា​អគ្គនាយករង​ក្រុមហ៊ុន ដែល​បាន​ទទួល​បៀរវត្ស​​ជិត​២០០០​ដុល្លារ​។​ ត្បិត​​តំណែង​ខ្ពស់​ ប្រាក់​ខែ​​ច្រើន​​ពិត​មែន​ តែ​ពេល​នោះ​លោក​មាន​អារម្មណ៍​ស្រឡាញ់​ក្រុមហ៊ុន​មែន​ទែន​ដោយ​យក​ចិត្ត​ទុក​ដាក់​អស់​ពី​សមត្ថភាព។ ​ដូច​ពាក្យ​ចាស់​លោក​ថា ​”ទី​កាន់​តែ​ខ្ពស់​ កាន់​តែ​ត្រូវ​ខ្យល់​ខ្លាំង”​ ពេល​នោះ មាន​បញ្ហា​តិចតួច​ពី​ក្រុមហ៊ុន និង​បញ្ហា​ផ្ទាល់​ខ្លួន​មួយ​ចំនួនផ​ង​ ហើយ​ជា​ចៃដន្យ​ ពេល​នោះ​ លោក​បាន​ជួប​មិត្ត​រួម​ថ្នាក់​ កាល​នៅ​រៀន​ជួសជុល​ម៉ាស៊ីន​ត្រជាក់​ជាមួយ​គ្នា​ ​ដោយ​បាន​ពិភាក្សា​គ្នា​យ៉ាង​ល្អិត​ល្អន់​ និង​ដោយ​មើល​ឃើញ​ឱកាស​នៃ​ទីផ្សារ​លោក​ក៏​សម្រេច​ចិត្ត ចាប់​គម្រោង​បើក​ក្រុមហ៊ុន​ម៉ាស៊ីន​ត្រជាក់ ដោយនៅ​ខែ​កញ្ញា ឆ្នាំ​២០១១ ​បាន​លា​ឈប់​ពី​ការងារ​អគ្គនាយក​រង​ក្រុមហ៊ុន​អចលន​ទ្រព្យ​មួយ​​នោះ​។

បង្កើតក្រុមហ៊ុន HNT Cool ​​ដោយ​ចាប់ផ្ដើម​ដើមទុនត្រឹម៣០០០ដុល្លារ
នៅ​ឆ្នាំ​២០១០ ​ក្រុមហ៊ុន​ម៉ាស៊ីន​ត្រជាក់​ HNT Cool ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ដើមទុន​វិនិយោគ​ត្រឹម​៣០០០​​ដុល្លារ ​ប៉ុណ្ណោះ។ មិន​មែន​ដោយសារ​តែ​ឱកាស​ទីផ្សារ​ប៉ុណ្ណោះ​ទេ​ ចំណុច​សំខាន់​ដែល​លោក សម្រេច​​បើក​ដោយ​សា​តែ​ ​មិត្តភ័ក្ដិ​ដែល​សហការ​ជាមួយ​លោក​សុទ្ធតែ​ជា​ជាង​មាន​បទពិសោធន៍​ក្នុងមុខរបរ​​ម៉ាស៊ីន​​​ត្រជាក់ និង​បណ្ដាញ​ទំនាក់​ទំនង​របស់​លោក​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ផ្សេង​បាន​ល្អ​ផង​ដែរ។

ជំនឿ​មុតមាំ អាច​ជម្នះ​​​ភាព​បរាជ័យ
អ្វី​ៗ​ក៏​ដោយ​ការ​ចាប់​ផ្ដើម​ដំបូង​វា​លំបាក​ខ្លាំង​ណាស់​កុំ​តែ​បាន​ការ​ជួយ​ជ្រោមជ្រែង​ផ្នែក​ហិរញ្ញវត្ថុ​ពី​ក្រុម​គ្រួសារ​ដំណើរការណ៍​ក្រុមហ៊ុន​របស់​លោក​ពិតជា​ទៅ​មិន​រួច​ទេ​ ព្រោះ​ថា​នៅ​ឆ្នាំ​២០១០​ ម៉ាស៊ីន​ត្រជាក់​នៅ​ក្នុង​ទីផ្សារ​កម្ពុជា ហាក់បីដូចជា​មាន​គ្រប់​សណ្ឋាន​អស់​ហើយ ទាំង​ជជុះ ទាំង​ថ្មី​តាម​បណ្ដា​​ហាង​តូច​ៗ និង​ក្រុមហ៊ុន​ដទៃ​ៗ​ទៀត​ ដូច្នេះ​ក្រុម​គ្រួសារ​របស់​លោក​ហាក់​ដូចជា​មិន​មាន​ជំនឿ​ថា​ ក្រុមហ៊ុន​នេះ​អាច​ដំណើរ​ការ​ណ៍ឡើយ​ ប៉ុន្តែ​ដោយ​ភាព​ជឿជាក់ និង​មិត្តភ័ក្ដិ​មាន​ជំនាញ​ច្បាស់លាស់​ លោក​បាន​ពុះពារ​កា​លំបាក​រហូត​អាច​ឈរ​ជើង​ដល់​សព្វ​ថ្ងៃ​នេះ​។ បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​របស់​លោក​បាន​ទទួល​កុងត្រា​ពី​អតិថិជន​មាន​តម្លៃ​រ៉ាប់​ម៉ឺន​ដុល្លារ។ នៅ​ឆ្នាំ​២០១២​នេះ លោក​បាន​សម្រេច​ចិត្ត​ពង្រីក​អាជីវកម្ម​បន្ថែម ដើម្បី​ឆ្លើយ​តប​ចំពោះ​តម្រូវ​ការ​ដែល​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​។


ការ​សន្សំសំចៃ​ជា​រឿង​ចម្បង
ធម្មតា​ការ​ពង្រីក​ក្រុមហ៊ុន​ត្រូវការ​ដើម​ទុន​​ជា​ចាំ​បាច់​ ដើមទុន​សម្រាប់​ការ​ពង្រីក​ លោក​បាន​មក​ពី​ប្រាក់​កម្ចី​មួយ​ចំនួន​ធំ​ៗ​ និង​មួយ​ចំនួន​បាន​មក​ពី​ការ​រកស៊ី​ចំណេញ​ និង​មួយ​ផ្នែក​ទៀត​គឺ​ការ​សន្សំ​សំចៃ​របស់​លោក​ផ្ទាល់​តែ​ម្ដង លោក​បាន​​បញ្ជាក់​ថា តាំង​ពី​បើក​ក្រុមហ៊ុន​មក​ដល់​ថ្ងៃ​នេះ​ហើយ​ លោកមិន​ដែល​បាន​ដក​យក​ប្រាក់​ក្រុមហ៊ុន​ចាយ​បន្តិច​ណា​ឡើយ​ ព្រោះ​គោល​បំណង​តែ​១​គត់​ គឺ​ការ​រីក​ចម្រើន​របស់​ក្រុមហ៊ុន​តែ​ម្ដង​។

បច្ចុប្បន្នភាព
លោក កឺក ណារិន អាយុ​៣០​ឆ្នាំ រៀបការ​នៅ​ឆ្នាំ​២០០៥ មាន​ភរិយា​ឈ្មោះ​ ធុន សោភា​ ជា​ចំណងដៃ​លោក​មាន​កូន​៣​នាក់។ ក្នុង​ក្រុមហ៊ុន​HNT cool លោក​មាន​ភាគ​ហ៊ុន​៣៥​ភាគរយ និង​ក្រុមហ៊ុន​អចលន​ទ្រព្យ​អេស៊ា​រៀល​អ៊ិស្តេត​លោក​មានProfit sharing ផង​ដែរ។ ដោយ​ឡែក​ប្រាក់​ខខែ​ពី​ក្រុម​ហ៊ុន​មួយ​នេះ គឺ​១៣០០ដុល្លារ​ក្នុង​១​ខែ​។​ ចំពោះ​ចំណូល​ពី​ក្រុមហ៊ុ​ផ្ទាល់​ខ្លួន​វិញ​ក្នុង​មួយ​ខែ​២០០០​ដុល្លារ។

បទ​ពិសោធ​ជីវិត
លោក ​កឺក ណារិន ធ្លាប់​មាន​ជីវិត​ជា​ក្មេង​ដើរ​លេង​មិន​ចូល​សាលា បែរ​ជា​អាច​ផ្លាស់ប្ដូរ​មក​ជា​មនុស្ស​ម្នាក់​ដែល​មាន​ភាព​ជោគជ័យ​ក្នុង​ជីវិត។ អ្វី​ដែល​លោក​បាន​កត់​សម្គាល់​មាន​ដូចជា​ មិត្តភ័ក្ដិ​នៅ​ស្រុក​កំណើត​ដែល​ធ្លាប់​ដើរ​លេង​ផឹកស៊ី​ជាមួយគ្នា។ បច្ចុប្បន្ន​នេះ​ មាន​តែ​លោក​ម្នាក់​ប៉ុណ្ណោះ​ដែល​មាន​អនាគត​ល្អ​ ក្រៅ​ពី​នេះ មាន​អ្នក​ខ្លះ​ស្លាប់​បាត់​ហើយ​ ខ្លះ​ទៀត​ជាប់​គុក និង​មួយ​ចំនួន​ទៀត​ស្រាល​ជាង​គេ​បន្តិច គឺ​ទៅ​សាង​ផ្នួស​ជា​ព្រះសង្ឃ​លាង​ជម្រះ​បាបកម្ម​ដែល​បាន​សាង​។ ក្រឡេក​មើល​ក្រោយ​បន្តិច ​លោក​ពិត​ជា​រំភើប​ខ្លាំង​ណាស់​ ចំពោះ​ការ​ជំរុញ​របស់​ក្រុម​គ្រួសារ​ដែល​នាំ​ឲ្យ​លោក​អាច​កសាង​ជីវិត​ដូច​សព្វ​ថ្ងៃ​នេះ​។

ការ​ផ្ដាំ​ផ្ញើ​ដល់​យុវជន​ដែល​ចង់​មាន​ភាព​ជោគជ័យ
សូម​យុវជន​ជំនាន់​ក្រោយ ត្រូវ​ព្យាយាម​អស់​ពី​សមត្ថភាព ហើយ​ត្រូវ​គិត​ថា​អ្វី​ៗ​ក៏​យើង​អាច​ធ្វើ​បាន​ដែរ​ ឲ្យ​តែ​យើង​អភិវឌ្ឍ​ខ្លួន​ឯង​ និង​ពុំ​មាន​អ្វី​ដែល​មិន​អាច​កែប្រែ​បាន​នោះ​ទេ​។ លោក​បាន​បន្ថែម​ថា​ បច្ចុប្បន្ន​នេះ​ មាន​ច្រើន​ណាស់​នៅ​ស្ថាប័ន​ដែល​អាច​ជួយ​ដល់​យុវជន​ ទាំង​ប្រឹក្សា​យោបល់​និង​បណ្ដុះ​បណ្ដាល​ជំនាញ​ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​យុវជន​អាច​រៀន​សូត្រ​ពី​បណ្ដាញ​អ៊ីនធឺណិត​បាន​យ៉ាង​ងាយស្រួល​ទៀត​ផង​៕

អត្ថបទ និង​រូប​ថត៖ កង ចាន់បញ្ញា

http://news.sabay.com.kh/articles/192878

Saturday, January 7, 2012

20 Wise Quotes From The Dalai Lama


20 Wise Quotes From The Dalai Lama


The Dalai Lama has some very insightful verses. I’ve gathered my favorite quotes from the Tibetan leader about a variety of topics such as love, compassion, peace, humanity, violence, and the environment. It’s a very interesting read. Enjoy ;) :
1- Happiness is not something ready-made. It comes from your own actions.
2- If you can, help others; if you cannot do that, at least do not harm them.
3- If you want others to be happy, practice compassion. If you want to be happy, practice compassion.
4- My religion is very simple. My religion is kindness.
5- Remember that not getting what you want is sometimes a wonderful stroke of luck.
6- The ultimate authority must always rest with the individual’s own reason and critical analysis.
7- We can live without religion and meditation, but we cannot survive without human affection.
8- We can never obtain peace in the outer world until we make peace with ourselves.
9- Be kind whenever possible. It is always possible.
10- If you have fear of some pain or suffering, you should examine whether there is anything you can do about it. If you can, there is no need to worry about it; if you cannot do anything, then there is also no need to worry.
11- If you don’t love yourself, you cannot love others. You will not be able to love others. If you have no compassion for yourself then you are not able of developing compassion for others.
12- Human potential is the same for all. Your feeling, “I am of no value”, is wrong. Absolutely wrong. You are deceiving yourself. We all have the power of thought – so what are you lacking? If you have willpower, then you can change anything. It is usually said that you are your own master.
13- We must recognize that the suffering of one person or one nation is the suffering of humanity. That the happiness of one person or nation is the happiness of humanity.
14- Through violence, you may ‘solve’ one problem, but you sow the seeds for another.
15- As people alive today, we must consider future generations: a clean environment is a human right like any other. It is therefore part of our responsibility toward others to ensure that the world we pass on is as healthy, if not healthier, than we found it.
16- To conquer oneself is a greater victory than to conquer thousands in a battle.
17- There is a saying in Tibetan, “Tragedy should be utilized as a source of strength.”
No matter what sort of difficulties, how painful experience is, if we lose our hope, that’s our real disaster.
18- The creatures that inhabit this earth-be they human beings or animals-are here to contribute, each in its own particular way, to the beauty and prosperity of the world.
19- A spoon cannot taste of the food it carries. Likewise, a foolish man cannot understand the wise man´s wisdom even if he associates with a sage.
20- In our struggle for freedom, truth is the only weapon we possess.
You may also be interested in this quick post I wrote a while back about a few verses from the Dalai Lama: Verses For Training The Mind

Did you like this article? Why don't you share it via Facebook, Twitter, StumbleUpon, or any other way you want!

Tuesday, December 27, 2011


Napoleon Hill: Motivation for Life


I'm just now reading the book "Think and Grow Rich" By Napoleon Hill, and so much of it speaks to me. As you know I'm NOT focused on obtaining "Money" or "Wealth" it's not the reason I go after my dream. However the principles of success are laid out so well and in such a motivational way that they resonate with me on many levels, and I do believe that we create our future and that includes our financial future. He believes in focusing only on the money, I believe it's the experiences that we can draw into our lives regardless of wealth or not, my feeling is that if you focus on your dreams that the rest will come (I believe much of his teachings are in line with this concept as well).

So I thought I would share with you some of my favorite motivational quotes so far. I hope they inspire and motivate you the way they have me.

THOUGHTS ARE THINGS, and powerful things at that, when they are mixed with definiteness of purpose, persistence, and a burning desire for the translation into wealth.

Your dream must be DEFINITE.
When one is truly ready for a thing, it puts in it's appearance.
When opportunity comes it often comes in a different form, and from a different direction then expected. 

Opportunity often comes disguised as misfortune, or temporary defeat, this is why most people miss it.

An intangible thought can be turned into it's physical equivalent.

Initiative, faith and the will to win, result in the realization of your dream.

One of the most common causes of failure is the habit of quitting when one is overtaken by temporary defeat.

Before success comes in your life you are sure to meet with much temporary defeat, and perhaps some failure. The most successful people in history achieved their greatest success one step beyond the point at which defeat had overtaken them. 

Failure is a great trickster with a keen sense of irony and cunning. It takes great delight in tripping you when success is almost within reach.

Learn the art of converting defeat into stepping-stones to opportunity.
When wealth begins to come it comes so quickly, in such great abundance, that you wonder where it has been hiding all those lean years. 

Wealth begins with a state of mind and definiteness of purpose. 

Success comes to those who become success conscious.

Most people can't think in terms of wealth, because their thought habits have been steeped in poverty, want, misery, failure and defeat. 

Key to success: Desire. Knowing exactly what you want. 

We have the power to control our thoughts. 

Desire is not a hope! It's not a wish! It is a keen, pulsating desire, which transcends everything else. It is DEFINITE. 
Chose a definite goal, then place all your energy, all your willpower, all your effort---everything---behind that goal.

Stand by your desire until it becomes the dominating obsession of your life--and--finally, a FACT.

Leave no possible way for failure. You either win or die! (that's a burning desire!)
Wishing will not get you the life you want. But desiring it with a state of mind that becomes an obsession, then planning definite ways and means to accomplish your dream, and backing those plans with persistence which does not accept failure, will bring you the outcome you desire. 

If you do not see it in your imagination you will never see it in your reality. 

If there is just one quality you MUST possess to win, it's definiteness f purpose, knowing EXACTLY what you want, and wanting it with all your heart. 

Success requires no apologies, failure permits no excuses.

Dreamers on a mission, do NOT quit!

Remove the word "impossible" from your vocabulary. 

The greatest achievement was, at first, and for a time, just a dream.

Dreams are the seedlings of reality.

A burning desire to be, and to do, is the starting point from which the dreamer must take off. Dreams are not born of indifference, laziness, or lack of ambition.

All who succeed in life get off to a bad start, and pass through many heartbreaking struggles before they "arrive". The turning point in the lives of those who succeed usually comes at the moment of some crisis, through which they are introduced to their "real self". 

There is a big difference between wishing for something and being ready to receive it.
You are not ready for it, until you BELIEVE you can achieve it. The state of mind must be belief, not a hope or a wish. Open- mindedness is essential for belief. Closed minds do no inspire faith, courage or belief. 

No more effort is required to aim high in life, to demand abundance and prosperity, than is required to accept misery and poverty. 

These are not all direct quotes, my mind translated them into my unique break it down style...but that is the message I walked away with and was empowered by today. I hope it did the same for you. It's a great book and I encourage you to read it in your quest for knowledge and inspiration. 

"Think and Grow Rich" by Napoleon Hill Billy